តើជំងឺរលាកអញ្ចាញធ្មេញអាចបណ្តាលអោយ មានផលប៉ះពាល់ដូចម្តេចខ្លះដល់សុខភាព?

ជំងឺរលាកអញ្ចាញធ្មេញគឺជាជំងឺមួយប្រភេទដែលកើតឡើងលើអញ្ចាញ ឬជាលិការដែលនៅជុំវិញធ្មេញហើយប្រសិនបើមិនបានព្យាបាលឱ្យបានត្រឹមត្រូវនឹងទាន់ពេលវេលាទេនោះ ធ្មេញនឹងត្រូវបាត់បង់ទាំងស្រុង។

អាការះដែលអាចសម្គាល់បានថាអ្នកកើតមានជំងឺអញ្ចាញធ្មេញ មានដូចជា៖

  • មានការហូឈាមពេលដុះធ្មេញ
  • អញ្ចាញធ្មេញហហើមហើយក្រហម
  • ឈឺចាប់ខ្លាំងពេលប៉ះ នឹងមានធំក្លិនមាត់

 

ដំណាក់កាលដំបូង ៖  ធ្មេញអាចមានការប្រែប្រួលដូចជាហើមអញ្ចាញ ឈឺ ដូចនេះអ្នកគួរគប្បីទៅជួបពិភាក្សាជាមួយទន្តពេទ្យដើម្បីធ្វើការព្យាបាលអោយបានទាន់់ពេលវេលា។

ដំណាក់កាលធ្ងន់ធ្ងរ  ៖ ឆ្អឹងទំម្ររធ្មេញទទួលរងនូវការបំផ្លាញ ដូចជាធ្មេញចាប់ផ្តើមរង្គើ ហើយផ្នែកខ្លះនៃធ្មេញចាប់ទ្រេត។ នៅតាមចន្លោះធ្មេញចាប់ផ្ដើមមានគម្លាតកើតឡើង ហើយអញ្ចាញធ្មេញអាចនឹងមានដំបៅ ក្នុងដំណាក់កាលនេះប្រសិនបើលោក-អ្នកមិនបានព្យាបាលអោយទាន់ពេលវេលាទេ ធ្មេញនឹងត្រូវបំផ្លាញហើយខូចខាតទាំងស្រុង រហូតដល់បាត់បង់ធ្មេញទៀតផង បន្ថែមលើសពីនោះវាក៏អាចមានផល់ប៉ះពាល់ដល់សុខភាពទូទៅមួយចំនួនផងដែរ។

កត្តាមួយចំនួនដែលជះឥទ្ធិពលបណ្តាលឱ្យកើតជំងឺអញ្ចាញធ្មេញរួមមាន៖
  • ការជក់បារី
  • សេពសុរ៉ា ឬគ្រឿងញៀន
  • កង្វះខាតវីតាមីនសេ ឬជាតិកាល់ស្យូម
  • ការប្រើប្រាស់ថ្នាំមួយចំនួន(ថ្នាំគីមីប្រឆាំងជំងឺមហារីកជាដើម)
  • ការផ្លាស់ប្តូអ័រម៉ូន ដែលជាពិសេសសម្រាប់ស្ត្រី នៅពេលពេញវ័យ មានគ៌ក ឬពេលអស់រដូវ
  • ប្រព័ន្ធការពាររាង្គកាយ ដែលបណ្តាលមកពី ការនាយហត់ ស្រ្តេះ ជំងឺទឹកនោមផ្អែម ជំងឺមហារីកឈាម ឬជំងឺអេដស៍
  • ការប៉ះទង្កិចផ្សេងៗ ទៅលើអញ្ចាញធ្មេញដែលបណ្តាលមកពីកាដុះធ្មេញដុះធ្មេញខ្លាំងៗ
វិធីបង្ការកុំឱ្យកើតជំងឺអញ្ចាញធ្មេញ៖
  • អនាម័យមាត់ធ្មេញបានល្អ គ្រប់ពេល
  • ជ្រើសរើសច្រាសដុះធ្មេញ នឹងថ្នាំ ដែលមានគុណភាពល្អ
  • អនាម័យក្នុងការរស់នៅ
  • ជួបពិគ្រោះយោបល់ជាមួយទន្ត.ពេទ្យរយះពេល ៦ខែម្តង
តើត្រូវធ្វើដូចម្តេចនៅពេលមានអាការៈឈឺអញ្ចាញធ្មេញ?

ប្រសិនបើមានអាការៈឈឺអញ្ចាញធ្មេញលោក-អ្នកត្រូវប្រញាប់ជួបជាមួយទន្ត.ពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលអោយបានទាន់ពេលវេលា។